Server Base Network (Client Server Network) គឺជា Network មួយប្រភេទដែលរាល់បណ្ដាComputerទាំងអស់ ត្រូវបានតភ្ជាប់ដោយមាន Computerមួយដែលជាអ្នកធ្វើការ គ្រប់គ្រងហៅថា Server ហើយ Computerផ្សេងទៀតដែលភ្ជាប់មកកាន់ Server ហៅថាClient។ ការប្រើប្រាស់ប្រព័ន្ធ Computer Network ប្រភេទនេះគឺមានសុវត្ថិភាពខ្ពស់ (High Security) ទាំងការគ្រប់គ្រងឯកសារ និងការគ្រប់គ្រងលើ Users ។
Server ជាម៉ាស៊ីនដែលជាអ្នកគ្រប់គ្រងលើប្រព័ន្ធ Network ទាំងមូលនឹងជាម៉ាស៊ីដែលចែកចាយទិន្នន័យ នឹង កំណត់សីទ្ធផ្សេងៗទៅឲ្យ User ៕ល៕
OS ដែលគេនិយមប្រើប្រាស់នៅលើ Server មានដូចជា៖
- Windows NT Server 4.0
- Windows 2000 Advenced Server SP4 - Windows Server 2003
- Windows Server 2008
- Windows Server 2012 (R2),Windows Server 2016......
- Linux
- Unix
- Novel Netware
Client គឺវាដូចជាម៉ាស៊ីន PC ធម្មតាប៉ុន្តែវាអាចស្នើរយកពត៌មាន (Data) ឬ Application Program ពីម៉ាស៊ីនមេ (Server) ឫ កុំព្យូទ័រផ្សេងៗទៀត នៅក្នុង Network ។
OS ដែលគេនិយមប្រើប្រាស់នៅលើ Client មានដូចជាៈ
- Windows 3.11
- Windows 95
- Windows 98
- Windows Me
- Windows Vista
- Windows xp,7,8 & 10 ។ល៕
គុណសម្បតិ្តរបស់ Client Server Network
- គ្រប់ Resource និង Data Security ត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនServer។ មានន័យថាការប្រើប្រាស់ Resourceបានឬ មិនបានអាស្រ័យលើ Server ជាអ្នកកំណត់ឲ្យ។
- គ្រប់សមាសធាតុរបស់ Network គេអាចជំនួស ឬ ដោះដូរបាន តាមតំរូវការកើតឡើង និងមាន CPU ធំធ្វើការបានលឿន
- គេអាចបញ្ចូលបច្ចេកវិទ្យាថ្មី បានយ៉ាងងាយស្រួល
- អាចគ្រប់គ្រង Server តាមលក្ខណះគ្រប់ Flat Forms
គុណវិបត្តិរបស់ Client Server Network
- ចំណាយទុនច្រើនសម្រាប់ទិញម៉ាស៊ីន Server
- ត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថា Network មានប្រសិទ្ធភាពខ្ពស់
- បើម៉ាស៊ីន Server ខូច ឬ មិនដំណើរការ នោះប្រព័ន្ធ Network ទាំងមូលត្រូវបានគាំង។
ប្រភព៖ i-shareu